ចំណងជើង

ប្រកាសពីការបើកអាជីវកម្មកាស៊ីណូតាមច្បាប់នៅកម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសសាធារណៈ ស្តីពីការបើកអាជីវកម្មកាស៊ីណូតាមច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥

សេចក្តីប្រកាសនេះឲ្យដឹងថា អនុលោមតាម មាត្រា ៣៥ នៃច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្ម

  • នីតិបុគ្គលអាចដំណើរការអាជីវកម្មល្បែងពាណិជ្ជកម្មបាន
  • តែបើបានទទួល អាជ្ញាបណ្ណជាមុន និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ទាំងអស់

ក៏ដូចជា មិនអាចមានអ្នកណាម្នាក់ប្រើខ្លួនជាតំណាង ឬប្រតិបត្តិការជំនួសអាជ្ញាបណ្ណរបស់អ្នកដទៃឡើយ លុះត្រាតែមានការអនុញ្ញាតត្រឹមត្រូវ។

បន្ថែមពីនេះ តាម មាត្រា ៧៤ នៃច្បាប់ដូចខាងលើ បានកំណត់ថា ការដំណើរការល្បែងនៅក្នុងកាស៊ីណូត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

  1. ត្រូវបានគ.ល.ក. អនុញ្ញាតប្រភេទល្បែងជាមុន ហើយសុពលភាពនៅមាន
  2. ត្រូវដំណើរការតាម របៀប និងវិធានល្បែង ដែលអនុម័តដោយគ.ល.ក.
  3. ត្រូវមាន បុគ្គលិកជំនាញមានអាជ្ញាបណ្ណ ប្រតិបត្តិការល្បែង

ដើម្បីអាចប្រតិបត្តិការកាស៊ីណូបានស្របច្បាប់ ប្រតិបត្តិករត្រូវមាន៖

  • អាជ្ញាបណ្ណកាស៊ីណូដែលនៅសុពលភាព និងប្រតិបត្តិការតាមទីតាំងដែលបានកំណត់ក្នុងអាជ្ញាបណ្ណ
  • វិញ្ញាបនបត្រចុះបញ្ជីប្រភេទល្បែង វិធានល្បែង ឧបករណ៍ និង/ឬកម្មវិធីល្បែង
  • ឧបករណ៍ ឬកម្មវិធីល្បែងដែលចុះបញ្ជី និងទទួលស្គាល់ដោយគ.ល.ក. (មានបិទស្លាកសញ្ញា Sticker តាមគំរូ)

Leave a Reply

Your email address will not be published. Required fields are marked *