ចំណងជើង

ព្រះសង្ឃ​ខ្មែរ​ជាង​២​ពាន់​អង្គ​ដង្ហែ​ក្បួន​ធម្មយាត្រា​សន្តិភាព​ថ្លែង​អំណរគុណ​លោក ដូណាល់ ត្រាំ

ព្រះសង្ឃ​ខ្មែរ​ជាង ២​ពាន់​អង្គ និង​ពុទ្ធបរិស័ទ​រាប់​រយ​នាក់ ដង្ហែ​ក្បួន​ធម្មយាត្រា​សន្តិភាព ថ្លែង​អំណរគុណ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) សម្រាប់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ស្នើ​ឱ្យ​ថៃ ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់។ កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៥ ព្រះសង្ឃ​ខ្មែរ​ជាង ២​ពាន់​អង្គ (២៥៦៩​អង្គ) និង​ពុទ្ធបរិស័ទ​រាប់​រយ​នាក់ បាន​ជួបជុំ​ហែ​ក្បួន​ធម្មយាត្រា​សន្តិភាព ដើម្បី​ឱ្យ​មាន​ការ​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍​រវាង​កម្ពុជា-ថៃ ដោយ​ដង្ហែ​ចេញពី​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ ឆ្ពោះ​ទៅ​កាន់​វិមាន​ឯករាជ្យ។ ក្នុង​ពិធី​ដង្ហែ​ធម្មយាត្រា​នេះ សម្តេច​ព្រះ​មហា​អរិយវង្ស​បណ្ឌិត យ៉ន សេងយៀត ព្រះ​ចៅអធិការ​វត្ត​ឧណ្ណាលោម មាន​ថេរៈ​ដីកា​ថា កម្ពុជា​ត្រូវការ​សន្តិភាព ស្ថិរភាព សុវត្ថិភាព​ជា​និរន្តរ៍ ព្រោះ​សន្តិភាព​ជា​ឫសគល់​នៃ​ការ​អភិវឌ្ឍ​ទាំងអស់។ តំណាង​ព្រះសង្ឃ​នៃ​ធម្មយាត្រា​សន្តិភាព​អង្គ​នេះ លើកឡើង​ថា ដោយ​មើល​ឃើញ​អំពី​សារសំខាន់​នៃ​សន្តិភាព គណៈសង្ឃ​នាយក​ទាំង​ពីរ​គណៈ បាន​សុំ​បិណ្ឌបាត​ភាគី​ថៃ ឱ្យ​មាន​ការ​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍ និង​សុំ​បិណ្ឌបាត​ភាគី​ថៃ ឱ្យ​ដោះលែង​កងទ័ព​ខ្មែរ​ទាំង ១៨​រូប ដែល​យោធា​ថៃ បាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​ផង​ដែរ។ ព្រះអង្គ​បន្ថែម​ថា ការ​បិណ្ឌបាត​នេះ គឺ​ដោយសារតែ​ប្រទេស​ទាំង​ពីរ​ជា​អ្នក​គោរព​ព្រះពុទ្ធសាសនា​ថេរវាទ​ដូច​គ្នា ហើយ​ក៏​ដើម្បី​ជា​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​សេចក្តី​សុខ​ក្សេមក្សាន្ត​ត្រជាក់ត្រជំ​ដល់​ប្រជាជាតិ​ខ្មែរ និង​សកលលោក​ទាំងមូល។ ជុំវិញ​បញ្ហា​នេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក…

អានបន្ត

ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​បញ្ហា​ព្រំដែន​មិន​អាច​កែប្រែ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ដាច់ខាត

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា បញ្ហា​ព្រំដែន​មិន​អាច​កែប្រែ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ជាដាច់ខាត ប៉ុន្តែ​ត្រូវតែ​ដោះស្រាយ​ដោយ​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ ខណៈ​កម្ពុជា​ប្រកាន់​គោលការណ៍​សន្តិភាព​ជា​ធំ និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១១ សីហា នេះ​ថា គោលជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​កម្ពុជា គឺ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ប្រកាន់​គោលការណ៍​សន្តិភាព​ជា​ធំ ហើយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់។ ប្រភព​ដដែល​បន្ត​ថា កម្ពុជា​ក៏​សង្ឃឹម​ថា​ភាគី​ថៃ នឹង​ប្រកាន់​គោលជំហរ​ដោយ​ភាព​ស្មោះត្រង់​ដែរ ក្នុង​ការ​ឈាន​ទៅ​បញ្ចប់​ការ​ប្រឈមមុខ​ដាក់​គ្នា ដើម្បី​ស្ដារ​មក​វិញ​នូវ​សន្តិភាព ប្រក្រតីភាព និង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​រស់នៅ​ក្នុង​សុខ​សន្តិភាព។ ក្រសួង​ការពារ​ជាតិ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជួយ​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ភាគី​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ មិន​ត្រឹមតែ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​តាមរយៈ​សកម្មភាព​ជាក់ស្ដែង​ផង​ដែរ ដោយ​បញ្ឈប់​រាល់​អំពើ​រំលោភ​បំពាន​ទាំងឡាយ និង​រុះរើ​បន្លា​លួស​ដែល​ខ្លួន​បាន​លួច​ដាក់​នោះ ចេញ​ឲ្យ​អស់​ជាបន្ទាន់​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា។ កាលពី​ថ្ងៃទី​១០ ខែ​សីហា សារព័ត៌មាន ខៅ​ស៊ុត (Khaosod) របស់​ថៃ បាន​ស្រង់​សម្ដី​មេបញ្ជាការ​យោធភូមិភាគ​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ថា លោក​សូម​សន្យា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ថៃ ថា ខ្លួន​នឹង​ទាមទារ​យក​ប្រាសាទ​តាក្របី និង​បិទ​ប្រាសាទ​តាមាន់ធំ ឱ្យ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ មុន​ចូល​និវត្តន៍​នៅ​ដើម​ខែ​តុលា…

អានបន្ត

ស៊ីម៉ាក់​រក​ឃើញ​គ្រាប់បែក​ជិត២​ពាន់​គ្រាប់​ដែល​កងទ័ព​អាកាស​ថៃបាន​ទម្លាក់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា អះអាង​ថា ស៊ីម៉ាក់​រក​ឃើញ​សំណល់​គ្រាប់បែក​ចំនួន​ជាង ១​ពាន់​គ្រាប់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ដែល​សុទ្ធសឹងតែ​ជា​គ្រាប់​ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​កងទ័ព​អាកាស​ថៃ អំឡុង​ពេល​នៃ​ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​រយៈពេល ៥​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ លោក ហេង រតនា បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លោក​ថា មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​រក​ឃើញ​គ្រាប់បែក និង​គ្រាប់​កាំភ្លើងធំ​ចំនួន ១៥៤៩​គ្រាប់ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ ដែល​សុទ្ធសឹងតែ​ជា​គ្រាប់​បន្សល់​ទុក​ក្រោយ​ការ​ឈ្លានពាន​របស់​ថៃ។ លោក ហេង រតនា ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​អាទិត្យ ទី​១០ សីហា ក្រុម​អនុព័ន្ធយោធា​បរទេស​ចំនួន ១៤​រូប មកពី ៩​ប្រទេស បាន​ទៅ​ពិនិត្យ​ទីតាំង​ភូមិ​ថ្មដូន ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ត្រង់​ចំណុច​ដែល​គ្រាប់បែក​ប្រភេទ MK-84 ធ្លាក់​ចំ​ផ្ទះ​ពលរដ្ឋ​ខ្មែរ។ លោក​អះអាង​ថា អង្គភាព​ស៊ីម៉ាក់​ក៏​កំពុង​បន្ត​ស្រាវជ្រាវ​រក​ទីតាំង​សំណល់​គ្រាប់បែក និង​គ្រាប់​ប្លោង​បន្ថែម​ទៀត ក្នុង​នោះ​រួម​មាន​ការ​ដាក់​ស្លាក​សញ្ញា និង​បោស​សម្អាត​គ្រាប់បែក និង​គ្រាប់​កាំភ្លើងធំ​គ្រប់​ប្រភេទ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាក់ទង​កម្លាំង​ជំនាញ​ក្នុង​ករណី​សង្ស័យ​ជួប​គ្រាប់​មិន​ទាន់​ផ្ទុះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​ជាយថាហេតុ។ កន្លង​មក អ្នក​នាំពាក្យ​កងទ័ព​អាកាស​ថៃ លោក…

អានបន្ត

រដ្ឋាភិបាល​បារាំង​ប្រកាស​គាំទ្រ​ម៉ាឡេស៊ីក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជុំវិញ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ

រដ្ឋាភិបាល​បារាំង ប្រកាស​គាំទ្រ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដែល​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​តំបន់​ដោយ​សន្តិវិធី​ជុំវិញ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ។ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ សីហា នេះ​ថា ប្រទេស​បារាំង សូម​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ការ​ប្រកាស​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា-ថៃ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​សីហា ដែល​ជា​ការ​បញ្ជាក់​បន្ថែម​លើ​ការ​គោរព​បទ​ឈប់​បាញ់ ចុះ​ថ្ងៃទី​២៨ ខែ​កក្កដា ហើយ​ក៏​ជា​ការ​ចាប់ផ្តើម​កិច្ចសន្ទនា​សាជាថ្មី​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។ ប្រភព​ដដែល​អះអាង​ថា ប្រទេស​បារាំង កោតសរសើរ​ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់​ភាគី​ទាំង​ពីរ ក្នុង​ការ​កាត់បន្ថយ​ភាព​តានតឹង និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាម​ច្បាប់​អន្តរជាតិ។ ប្រទេស​បារាំង បញ្ជាក់​ថា បទ​ឈប់​បាញ់​កម្ពុជា-ថៃ គឺជា​ការ​ចាប់ផ្តើម​កិច្ចសន្ទនា​សាជាថ្មី​រវាង​ប្រទេស​ទាំង​ពីរ​ត​ទៅ​មុខ​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ទាហាន​ថៃ នៅតែ​បន្ត​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា ដោយ​រំលោភ​បំពាន​បទ​ឈប់​បាញ់​ជាបន្តបន្ទាប់​នា​ពេលនេះ។ កាលពី​ថ្ងៃទី​១០ ខែ​សីហា មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ ទិស​ប្រាសាទ​តាមាន់ធំ ឧត្ដមសេនីយ៍ត្រី នាក់ វង្ស បាន​ប្រាប់​ក្រុម​អនុព័ន្ធយោធា​បរទេស​ថា ថៃ​បន្ត​រំលោភ​បំពាន​បទ​ឈប់​បាញ់ ដោយ​ក្នុង​នោះ​ពួកគេ​បាន​សាងសង់​លេណដ្ឋាន​នៅ​លើ​ប្រាសាទ​តាមាន់ធំ និង​ដាក់​របង​លួស​ក្នុង​ប្រាសាទ​ថែមទៀត។ មេបញ្ជាការ​រូប​នេះ​បន្ថែម​ថា យោធា​ថៃ ក៏​បាន​ប្រើប្រាស់​គ្រាប់​ចំពាម​កៅស៊ូ​បាញ់​លើ​កងទ័ព​កម្ពុជា​ចំនួន ១០០​គ្រាប់​ផង​ដែរ កាលពី​យប់​ថ្ងៃទី​៩ ខែ​សីហា ចូល​លេណដ្ឋាន​ទាហាន​ខ្មែរ ខណៈ​ទាហាន​ខ្មែរ​បាន​ត្រឹម​រាយការណ៍​ករណី​នេះ​ទៅ​ថ្នាក់លើ​ប៉ុណ្ណោះ តែ​មិន​មាន​ការ​តបត​អ្វី​ឡើយ។ ជុំវិញ​បញ្ហា​នេះ អ្នក​ឃ្លាំមើល​សង្គម លោក…

អានបន្ត

លោក ហ្សេឡេនស្គី ប្រកាស​ដាច់ខាត​មិន​យក​ទឹកដី​ទៅ​ដូរ​យក​សន្តិភាព​ពី​អ្នក​ឈ្លានពាន​ឡើយ

នៅ​ថ្ងៃទី​១៥ ខែ​សីហា ក្នុង​សប្ដាហ៍​នេះ ដែនដី​អាឡាស្កា អតីត​ដែនដី​រុស្ស៊ី ដែល​រុស្ស៊ី បាន​លក់​ឱ្យ​អាមេរិក ក្នុង​តម្លៃ​ជាង ៧​លាន ២០​ម៉ឺន​ដុល្លារ​កាលពី​ក្នុង​ឆ្នាំ​១៨៦៧ នៃ​សតវត្ស​ទី​១៨ នៅ​លើ​ដែនដី​រដ្ឋ​ទី​៤៩ របស់​សហរដ្ឋ​អាមេរិក នេះ នឹង​មាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ គឺ​ជំនួប​កំពូល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយ​អាច​រំពឹង​ថា​នឹង​មាន​ជំនួប​ត្រីភាគី​រវាង​លោក ត្រាំ លោក ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។ ជំនួប​កំពូល​ត្រីភាគ​នេះ បើ​មាន គឺ​ជា​ការ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មេដឹកនាំ​ប្រទេស​ត្រូវ​បង្ហូរ​ឈាម​នឹង​គ្នា បាន​ជួប​គ្នា​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ផ្ទុះ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២។ អ្វី​ជា​រឿង​បារម្ភ លោក ត្រាំ កំពុង​ដាក់​សម្ពាធ​លើ​លោក ហ្សេឡេនស្គី ឱ្យ​យល់ព្រម​តាម​លោក ពូទីន ដែល​លោក ពូទីន សុំ​ទឹកដី​ភាគ​ខាងកើត​ពី​អ៊ុយក្រែន ដែល​មាន​ខេត្ត​ចំណុះ​២ គឺ​ខេត្ត​លូហ្គាន់ និង​ខេត្ត​ដូណែត តែ​ខេត្ត​ដូណែត កំពុង​ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​យ៉ាង​បង្ហូរ​ឈាម​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន។ យ៉ាងណា ប្រធានាធិបតី​អ៊ុយក្រែន…

អានបន្ត