
កម្ពុជាចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីនិងផ្លែឈើក្រៀមចំនួន១២តោនជាលើកដំបូងទៅកាន់ប្រទេសអូស្រ្តាលី
ចេញផ្សាយ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាដែលក្នុងនោះរួមមានគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ ត្រូវបាននាំចេញទៅកាន់ប្រទសអូស្ត្រាលីលើកដំបូងចំនួន ១២ តោន ហើយតាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀត នឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើន។ ក្នុងពិធីសម្ភោធ ការដឹកជញ្ជូនផលិតផលកសិកម្មទៅប្រទេសអូស្រ្តាលីជាលើកដំបូង របស់ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ ជាមួយឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អគ្គនាយក RTT ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម សំហេង បូរ៉ា បានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន…