ចំណងជើង

រដ្ឋសភា បញ្ចប់ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអន្តរជាតិអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព

ព្រឹកថ្ងៃទី១៨ សីហា ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា រួមទាំងសមាជិកគណៈកម្មាការជំនាញនានា បានចូលរួមពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ដែលស្ថិតក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ កិច្ចពិភាក្សានេះធ្វើឡើងជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី។ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ បង្កប់ឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីការពារបរិស្ថាន និងអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ កម្ពុជាបានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣–២០២៨ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងសម្រេចគោលដៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ព្រមទាំងពង្រឹងទំនាក់ទំនងអន្តរជាតិ ស្វែងរកធនធានក្រៅប្រទេសដើម្បីគាំទ្រការអភិវឌ្ឍជាតិ។ បន្ទាប់ពីកម្ពុជាចូលជារដ្ឋភាគី កិច្ចព្រមព្រៀងនេះនឹងបណ្តាលឲ្យមានកាតព្វកិច្ចចម្បងៗ រួមទាំងការបង់វិភាគទានជារដ្ឋភាគី (តិចជាងប្រទេសអភិវឌ្ឍន៍) និងការចូលរួមសកម្មក្នុងសកម្មភាពអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រក្រៅដែនយុត្តាធិការជាតិ។ ការចូលរួមនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ តំបន់ និងវិស័យពាក់ព័ន្ធ។ សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍លើកកម្ពស់កិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ដោយជួយពង្រឹងកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការគ្រប់គ្រងធនធានសមុទ្រ ការចែករំលែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រ និងទិន្នន័យឌីជីថលសម្រាប់ស្រាវជ្រាវ…

អានបន្ត

កងកម្លាំងនគរបាលបន្ទាយមានជ័យ ជួយដឹកជញ្ជូនពលករខ្មែរ ១៦១ នាក់ ត្រឡប់ពីថៃ ដល់ស្រុកកំណើតប្រកបដោយសុវត្ថិភាព

ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផែនការងារកិច្ចការប៉ុស្តិ៍ កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ១៥ នាក់ បានប្រើប្រាស់រថយន្ត ១២ គ្រឿង ដើម្បីជួយដឹកជញ្ជូនពលករខ្មែរចំនួន ១៦១ នាក់ (ស្រី ៧៨ នាក់) ដែលត្រឡប់ពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ទៅកាន់ខេត្តនានា។ ប្រតិបត្តិការនេះបានចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច ហើយពលករត្រូវបានដឹកជញ្ជូនទៅកាន់ ៥ គោលដៅ រួមមាន៖ ខេត្តបន្ទាយមានជ័យ ១២៩ នាក់ (ស្រី ៥៧ នាក់) ខេត្តព្រៃវែង ២៦ នាក់ (ស្រី ១៨ នាក់) ខេត្តកំពត ៥ នាក់ (ស្រី ២ នាក់) ខេត្តកំពង់ចាម ១ នាក់ (ប្រុស) និងរាជធានីភ្នំពេញ ១…

អានបន្ត

ផ្ទុះប្រធានបទ “កូកាកូឡា–វណ្ណដា” សម្តេចតេជោហ៊ុន សែន ស្នើប្រជាពលរដ្ឋពិចារណាប្រយ័ត្ន

ថ្ងៃទី ១៧ សីហា ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យរក្សាសភាពស្ងប់ស្ងាត់ និងពិចារណាឲ្យបានជ្រាលជ្រៅ បន្ទាប់ពីកើតមានករណីផ្តាច់កុងត្រារវាងក្រុមហ៊ុន “កូកាកូឡា” និង “វណ្ណដា”។ សម្តេចតេជោបានបញ្ជាក់ថា ទោះបីជា “កូកា” ជាផលិតផលអាមេរិកក្តី ក៏វាជាផលិតផលខ្មែរ ដោយសារផលិតនៅក្នុងប្រទេស និងបង្កើតការងារដល់កម្មករខ្មែរ ព្រមទាំងចូលរួមចំណែកបង់ពន្ធដល់សេដ្ឋកិច្ចជាតិ។ ពីនេះបើក្រុមហ៊ុនដកខ្លួនចេញ កម្ពុជានឹងជាអ្នកខាតបង់ ខណៈសត្រូវជាអ្នកទទួលផល។ សម្តេចតេជោបានរំលឹកថា ពេលមុនក៏មានការគំរាមផ្តាច់អគ្គិសនី អ៊ីនធើណេត និងប្រេង ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានដើរតួនាទីចូលមុខ ដើម្បីកុំឱ្យសត្រូវប្រើអាវុធសេដ្ឋកិច្ចវាយប្រហារបាន។ ទាក់ទងនឹងសកម្មភាពពហិការផលិតផល សម្តេចតេជោថា ប្រសិនបើផលិតនៅក្រៅប្រទេស អាចពិចារណាបោះបង់បាន ប៉ុន្តែបើផលិតនៅក្នុងស្រុក ការបដិសេធប្រើប្រាស់គឺជាការខាតបង់ដល់កិច្ចការងារ ប្រាក់ចំណូល និងពន្ធរដ្ឋ។ ក្រៅពីក្តីព្រួយបារម្ភសេដ្ឋកិច្ច សម្តេចតេជោក៏បានព្រមានថា ការបណ្តេញកូកា ក៏អាចនាំឲ្យកម្ពុជាជួបវិបត្តិការទូត និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផងដែរ។ សម្តេចតេជោបានសង្ឃឹមថា លោកវណ្ណដា នឹងស៊ូទ្រាំ និងបន្តបម្រើប្រយោជន៍ជាតិ ទោះជាក្រុមហ៊ុនបញ្ឈប់កិច្ចសហការដោយមូលហេតុណាក៏ដោយ។

អានបន្ត