ចំណងជើង

រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរកម្ពុជា-ថៃ

២៥ ខែ សីហា ឆ្នាំ ២០២៥ មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។ សម្តេចបានគូសបញ្ជាក់ថា ដោយបទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ រដ្ឋសភាកម្ពុជា ស្នើសុំ ភាគីថៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ។ ជាមួយគ្នានេះរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ ដឹងគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា តាមរយៈ ការទូត និងការគោរពច្បាប់អន្តរជាតិ។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា” សន្តិភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពស្នូលនៃ…

អានបន្ត

ឯកឧត្តមប៉ែនបូណា៖លើកឡើង៣ចំណុចដែលផ្អែកលើសច្ចៈធម៌ប្រវត្តិសាស្ត្រដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីជំហររបស់កម្ពុជាចំពោះសន្តិភាពនិងការការពារបូរណភាពទឹកដី

២៥ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ តាមឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីជំហររបស់កម្ពុជាចំពោះសន្តិភាព និងការការពារបូរណភាពទឹកដី ឯកឧត្តម បានលើកចំនុចមួយចំនួនដោយផ្អែកលើសច្ចៈធម៌ប្រវត្តិសាស្ត្រ មកបញ្ជាក់ជូនដូចខាងក្រោម៖ ទី១៖ នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ គិតចាប់ពីក្រោយសម័យអង្គរមក កម្ពុជាក្នុងសករាជតេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាទាំងអស់។ កម្ពុជាស្គាល់សុខសន្តិភាពពេញលេញ និងយូរជាងពេលណាៗទាំងអស់។ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធសង្គមល្អដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួលនិងឆាប់រហ័សជាងពេលណាៗទាំងអស់។ កម្ពុជាមានមធ្យោបាយធ្វើដំណើរសម្បូរបែបនិងទំនើបជាងពេលណាទាំងអស់។ កូនខ្មែរមានឱកាសរៀនសូត្រ មានឱកាសចេញទៅក្រៅប្រទេស និងស្គាល់ភាពសប្បាយរីករាយច្រើនជាងពេលណាទាំងអស់…ទាំងនេះគឺជាការពិតដែលអាចផ្ទៀងផ្តាត់បាន ហើយដែលគ្មាននរណាអាចបដិសេធបានឡើយ។ ទី២៖ ប្រសិនបើយើងក្រឡេកមើលការពិតទាំងនេះ យើងអាចយល់បានភ្លាមពីតម្លៃនៃសន្តិភាពនិងតម្លៃនៃការលះបង់របស់បិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្តូរផ្តាច់ការពារសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងព្រះសង្ឃព្រះពុទ្ធសាសនា និងខ្មែរដែលជាបរិស័ទនៃសាសនាផ្សេងទៀត យល់ច្បាស់ពីតម្លៃនេះ ហើយបាននិងកំពុងចេញមុខការពារសន្តិភាព…

អានបន្ត

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តប៉ៃលិន

២៥ ខែ សីហា ឆ្នាំ ២០២៥ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃនេះ។ កិច្ចប្រជុំគ្រោងនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី ៥ ខណៈគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត។ ភាគីទាំងពីរមានឋានៈជាសហប្រធាននៃកិច្ចប្រជុំនេះ។ ក្រសួងការពារជាតិសង្ឃឹមថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលវិជ្ជមានបន្ថែមទៀត ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកវិញនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពនៅតាមបណ្ដោយព្រំដែន។

អានបន្ត

អ្នកនាំពាក្យក្រសួងការពារជាតិ៖ក្រោយបទឈប់បាញ់ចូលជាធរមានមានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរកម្ពុជា-ថៃ

២៥ ខែ សីហា ឆ្នាំ ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកឃើញថា មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគិនៃប្រទេសទាំងពីរដូចជា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលជាភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសក្បែរខាងទាំងពីរសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ បណ្តាយោធានៅតាមភូមិភាគ និងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងប្រឹងប្រែងនៅក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)៕ ដោយ៖ AKP ចាន់ សុភឿន

អានបន្ត