ចំណងជើង

ឯកឧត្តម ហ៊ុន ម៉ានី អធិបតីបើកសិក្ខាសាលាអាស៊ាន ស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ

ថ្ងៃទី២៦ សីហា ២០២៥ – ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក សិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ (Workshop on Digitalization in Public Administration) សម្រាប់ប្រទេសសមាជិកអាស៊ាន និងទីម័រឡេស្តេ។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងប្រទេសអាស៊ាន ទីម័រឡេស្តេ ជប៉ុន ចិន កូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការកម្ពុជា និងភាគីពាក់ព័ន្ធ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ ឯកឧត្តម យឿន សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានជម្រាបថា សិក្ខាសាលានេះ ជាផ្នែកមួយនៃផែនការសកម្មភាព ACCSM+3 ២០២១–២០២៥ ដែលកម្ពុជាដើរតួនាទីសម្របសម្រួល។ គោលបំណងសំខាន់ៗ មាន ៣ ចំណុច៖ សិក្ខាសាលា នឹងមានបទបង្ហាញ ៣ ប្រធានបទ៖ កិច្ចពិភាក្សាត្រូវបានបែងចែកជា ៤ វគ្គ រួមមាន ការពិភាក្សាអំពីប្លង់មេឌីជីថល…

អានបន្ត

ក្រសួងអប់រំ គ្រោងអនុវត្តគន្លងអប់រំថ្មី ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធអប់រំ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការសាកល្បងអនុវត្ត គន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី គ្រូ-គ្រូបង្រៀន និងដៃគូពាក់ព័ន្ធជាច្រើន។ គន្លងអប់រំថ្មី ត្រូវបានរៀបចំ ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានគោលបំណងកាត់បន្ថយអត្រាបោះបង់ការសិក្សា បង្កើនឱកាសអប់រំចំពោះកុមារជាអ្នកវិលត្រឡប់ពីបរទេស និងធ្វើឱ្យប្រព័ន្ធអប់រំនៅកម្ពុជា សមស្របនឹងតម្រូវការពិតប្រាកដ។ ក្រសួងអប់រំ នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសសម្រាប់សិស្សថ្នាក់ទី៧–ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យ។ ចាប់ពីថ្នាក់ទី១០ នឹងសាកល្បងគន្លងថ្មី ៣ ប្រភេទ គឺ វិទ្យាសាស្ត្រ, វិទ្យាសាស្ត្រសង្គម និងវិជ្ជាជីវៈ នៅវិទ្យាល័យគោលដៅដែលមានសក្តានុពលជាក់ស្តែង។ ឯកឧត្តម ហង់ ជួន ណារ៉ុន បានផ្តល់អនុសាសន៍ ៨ ចំណុច ដើម្បីធានាបាននូវជោគជ័យរួម មាន៖ ឯកឧត្តមបានកោតសរសើរទៅកាន់សាលាទេពប្រណម្យ និងសាលាគោលដៅទាំងអស់ចំពោះការប្តេជ្ញាខ្ពស់ ក្នុងការចូលរួមអនុវត្តគន្លងអប់រំថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជា ឱ្យកាន់តែរឹងមាំ។

អានបន្ត

ឯកឧត្តម ស៊ូ សុជាតិ នឹងអធិបតីបើកវេទិកាវិនិយោគិនលើកទី២ ស្តីពី “ការសន្សំមូលបត្រ”

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល និងអគ្គនាយក និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាវិនិយោគិនលើកទី២ សម្រាប់មន្រ្តីរាជការនៃក្រសួង–ស្ថាប័ន ស្តីពី “ការសន្សំមូលបត្រ”។ វេទិកានេះមានគោលបំណងផ្តល់ចំណេះដឹងគ្រឹះ និងកាលានុវត្តភាពនៃការវិនិយោគ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាធារណៈ ព្រមទាំងផ្តល់ឱកាសអនុវត្តជាក់ស្តែងលើការជួញដូរភាគហ៊ុនតាមរយៈកម្មវិធី CSX Trade។ កម្មវិធីត្រូវបានរៀបចំដោយ ន.ម.ក. សហការជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក. និងមានការគាំទ្រពី ផ្សារមូលបត្រកម្ពុជា (CSX)។

អានបន្ត