ចំណងជើង

ឯកឧត្តម ស៊ូ សុជាតិ នឹងអធិបតីបើកវេទិកាវិនិយោគិនលើកទី២ ស្តីពី “ការសន្សំមូលបត្រ”

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល និងអគ្គនាយក និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាវិនិយោគិនលើកទី២ សម្រាប់មន្រ្តីរាជការនៃក្រសួង–ស្ថាប័ន ស្តីពី “ការសន្សំមូលបត្រ”។

វេទិកានេះមានគោលបំណងផ្តល់ចំណេះដឹងគ្រឹះ និងកាលានុវត្តភាពនៃការវិនិយោគ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាធារណៈ ព្រមទាំងផ្តល់ឱកាសអនុវត្តជាក់ស្តែងលើការជួញដូរភាគហ៊ុនតាមរយៈកម្មវិធី CSX Trade។

កម្មវិធីត្រូវបានរៀបចំដោយ ន.ម.ក. សហការជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក. និងមានការគាំទ្រពី ផ្សារមូលបត្រកម្ពុជា (CSX)។