ក្រសួងការពារជាតិ បានជូនដំណឹងដល់សាធារណជនអំពីការផ្សាយពានព័ត៌មានត្រឹមត្រូវ ពាក់ព័ន្ធនឹង គណនីហ្វេសប៊ុកផ្លូវការ និងគណនីក្លែងក្លាយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្រសួងបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម កុំបង្កើត ឬប្រើប្រាស់ឈ្មោះ និងរូបថត ដូចគណនីផ្លូវការរបស់ឯកឧត្តម ទៀ សីហា ព្រោះអាចបណ្តាលឲ្យសាធារណជនភាន់ច្រឡំ ទទួលបានព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់។
ក្រសួងការពារជាតិ ក៏បានណែនាំបន្ថែមថា ប្រជាពលរដ្ឋ និងសាធារណជន គួរតែពិនិត្យ និងទទួលព័ត៌មានត្រឹមត្រូវ តែពី គណនីផ្លូវការ របស់ក្រសួងការពារជាតិ màតែប៉ុណ្ណោះ។
