ចំណងជើង

នេប៉ាល់ធ្លាក់ចូលទៅក្នុងភាពចលាចលខណៈដែលពលរដ្ឋកំពុងកាន់កាប់ប្រទេស

ចេញផ្សាយ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ —

ក្រុមបាតុករនៅក្នុងប្រទេសនេប៉ាល់បាននិយាយថា ពួកគេបានកាន់កាប់ប្រទេសនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេហើយ ហើយកំពុងអំពាវនាវឱ្យមានការបង្កើតរដ្ឋាភិបាលថ្មី និងការរៀបចំការបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ឥណ្ឌាថ្ងៃនេះ ដែលបានដកស្រង់សេចក្តីថ្លែងការណ៍ពីក្រុមបាតុករ។

នេះជាអ្វីដែលបានចាប់ផ្តើម ខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីប៉ុន្មានថ្ងៃមុនបានក្លាយទៅជាកុប្បកម្មដ៏សាហាវនៅថ្ងៃនេះនៅក្នុងរដ្ឋធានីកាតាម៉ាន់ឌូ និងទីក្រុងផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ស្សាម៉ា អូលី (Sharma Oli) បានលាលែងពីតំណែង។ ក្រុមបាតុករបានដុតបំផ្លាញអគាររដ្ឋាភិបាលជាច្រើន រួមទាំងរដ្ឋសភា តុលាការកំពូល និងការិយាល័យរដ្ឋអាជ្ញា។ ផ្ទះរបស់អ្នកនយោបាយ និងមន្ត្រីជាច្រើនរូបក៏ទទួលរងការវាយប្រហារដែរ ដោយត្រូវបានគេរាយការណ៍ថា ហេតុការណ៍មួយក្នុងចំណោមនោះបានបណ្តាលឱ្យភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ចាឡា ណាត ខាណាល់ (Jhala Nath Khanal) បានស្លាប់៕