ចំណងជើង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បច្ច័យទេយ្យវត្ថុវេរប្រគេនវត្តរាជបូណ៌ និងបួងសួងសុំសេចក្តីសុខនៅបរវេណព្រះអង្គចេកព្រះអង្គចម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យជាសទ្ធាជ្រះថ្លា ទៅវេរប្រគេនแดសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភានៃព្រះពុទ្ធសានា និងជាព្រះចៅអធិកាវត្តរាជបូណ៌ ក្រុងសៀមរាម ខេត្តសៀមរាប ដើម្បីរួមចំណែកឧបត្ថម្ភព្រះសង្ឃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនាដែលបានអនុវត្តជាបុរាណ។

ក្នុងឱកាសនោះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានឧទ្ទិសកុសលផលបុណ្យទៅវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក (បិតាមាតាបង្កើតសម្តេចតេជោ ហ៊ុន សែន), វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ប៊ុន ស៊ាងលី (បិតាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន), កុមារា ហ៊ុន កំសត់ និងញាតកាទាំង៧សណ្តាន ដោយសូមអោយទាំងអស់បានទៅកាន់សុគតិភពដោយអស់អង្គ។

ក្រៅពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញទៅថ្វាយបង្គំព្រះអង្គចេកព្រះអង្គចម នៅបរវេណបុរាណសំខាន់ ក្នុងថ្ងៃដូចគ្នា។