
គណៈប្រតិភូសភាកម្ពុជា និវត្តន៍មាតុប្រទេស ក្រោយចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៦ ប្រកបដោយជោគជ័យ
គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាននិវត្តន៍មកដល់មាតុប្រទេសក្រោយចូលរួម មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ដោយទទួលបានលទ្ធផលជោគជ័យ និងមោទនភាព ក្នុងបេសកកម្មការទូតសភា។ ក្រោមប្រធានបទ “សភានាំមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព”, មហាសន្និបាតបានប្រារព្ធពីថ្ងៃទី១៧–២០ កញ្ញា ហើយអនុម័តសេចក្តីសម្រេចចំនួន ៤២ ដែលរួមមាន ៣ សេចក្តីសម្រេចផ្តួចផ្តើមដោយសភាកម្ពុជា៖ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវកុំប្រើ “ច្បាប់ព្រៃ និងអាជ្ញាសឹក” លើប្រទេសផ្សេង ព្រោះជាការរំលោភអធិបតេយ្យ និងបូរណភាពទឹកដី។ ទន្ទឹមនោះ សម្តេចបានលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា–ថៃ ថា ទោះបីមានបទឈប់បាញ់ តាំងពី២៨ កក្កដា ២០២៥ ក៏ដោយ ក៏ភាគីថៃនៅតែមានការរំលោភជាបន្តបន្ទាប់។ កម្ពុជាបានអំពាវនាវឱ្យបង្កើត អ្នកសង្កេតការណ៍អាស៊ាន (AOT) និងអន្តរជាតិចូលរួមតាមដាន ឱ្យបទឈប់បាញ់អនុវត្តបានពេញលេញ ដើម្បីធានាសន្តិភាព និងសុវត្ថិភាពក្នុងតំបន់។ លើសពីនេះ មហាសន្និបាតបានជ្រើសតាំងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ព្រឹទ្ធសភា…