ចំណងជើង

កម្ពុជា ចូលរួមព្រឹត្តិការណ៍អាកាសធាតុ អង្គការ UN – បង្ហាញប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័ន ៥៥% ក្នុងឆ្នាំ ២០៣៥

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត, រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាំគណៈប្រតិភូកម្ពុជា ចូលរួម ព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក។

  • ឯកឧត្តមមានផែនការថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំអង្គការ UN ស្តីពីអាកាសធាតុ
  • ចូលរួមក្នុងវេទិកាពិភាក្សាពាក់ព័ន្ធ និងជំនួបទ្វេភាគីជាមួយប្រទេសដៃគូ
  • ផ្តោតលើកិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ

កម្ពុជាបានបង្ហាញនូវ ផែនការជាតិរួមចំណែក (NDC 3.0) ដោយមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៥៥% ក្នុងឆ្នាំ ២០២៣៥ និងសម្រេចបាននូវ អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។

កម្ពុជាក៏បានផ្តល់សច្ចាប័នជាផ្លូវការលើ កិច្ចព្រមព្រៀង BBNJ ក្រោមអនុសញ្ញា UNCLOS ក្លាយជាប្រទេសទី៥៦ ក្នុងចំណោម៦០ ដែលចូលរួមដំបូង។