ចំណងជើង

ឯកឧត្តម ស៊ូ សុជាតិ នឹងអធិបតីបើកវេទិកាវិនិយោគិនលើកទី២ ស្តីពី “ការសន្សំមូលបត្រ”

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល និងអគ្គនាយក និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាវិនិយោគិនលើកទី២ សម្រាប់មន្រ្តីរាជការនៃក្រសួង–ស្ថាប័ន ស្តីពី “ការសន្សំមូលបត្រ”។ វេទិកានេះមានគោលបំណងផ្តល់ចំណេះដឹងគ្រឹះ និងកាលានុវត្តភាពនៃការវិនិយោគ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាធារណៈ ព្រមទាំងផ្តល់ឱកាសអនុវត្តជាក់ស្តែងលើការជួញដូរភាគហ៊ុនតាមរយៈកម្មវិធី CSX Trade។ កម្មវិធីត្រូវបានរៀបចំដោយ ន.ម.ក. សហការជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក. និងមានការគាំទ្រពី ផ្សារមូលបត្រកម្ពុជា (CSX)។

អានបន្ត

រដ្ឋសភា បញ្ចប់ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអន្តរជាតិអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព

ព្រឹកថ្ងៃទី១៨ សីហា ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា រួមទាំងសមាជិកគណៈកម្មាការជំនាញនានា បានចូលរួមពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ដែលស្ថិតក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ កិច្ចពិភាក្សានេះធ្វើឡើងជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី។ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ បង្កប់ឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីការពារបរិស្ថាន និងអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ កម្ពុជាបានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣–២០២៨ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងសម្រេចគោលដៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ព្រមទាំងពង្រឹងទំនាក់ទំនងអន្តរជាតិ ស្វែងរកធនធានក្រៅប្រទេសដើម្បីគាំទ្រការអភិវឌ្ឍជាតិ។ បន្ទាប់ពីកម្ពុជាចូលជារដ្ឋភាគី កិច្ចព្រមព្រៀងនេះនឹងបណ្តាលឲ្យមានកាតព្វកិច្ចចម្បងៗ រួមទាំងការបង់វិភាគទានជារដ្ឋភាគី (តិចជាងប្រទេសអភិវឌ្ឍន៍) និងការចូលរួមសកម្មក្នុងសកម្មភាពអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រក្រៅដែនយុត្តាធិការជាតិ។ ការចូលរួមនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ តំបន់ និងវិស័យពាក់ព័ន្ធ។ សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍លើកកម្ពស់កិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ដោយជួយពង្រឹងកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការគ្រប់គ្រងធនធានសមុទ្រ ការចែករំលែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រ និងទិន្នន័យឌីជីថលសម្រាប់ស្រាវជ្រាវ…

អានបន្ត

កងកម្លាំងនគរបាលបន្ទាយមានជ័យ ជួយដឹកជញ្ជូនពលករខ្មែរ ១៦១ នាក់ ត្រឡប់ពីថៃ ដល់ស្រុកកំណើតប្រកបដោយសុវត្ថិភាព

ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផែនការងារកិច្ចការប៉ុស្តិ៍ កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ១៥ នាក់ បានប្រើប្រាស់រថយន្ត ១២ គ្រឿង ដើម្បីជួយដឹកជញ្ជូនពលករខ្មែរចំនួន ១៦១ នាក់ (ស្រី ៧៨ នាក់) ដែលត្រឡប់ពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ទៅកាន់ខេត្តនានា។ ប្រតិបត្តិការនេះបានចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច ហើយពលករត្រូវបានដឹកជញ្ជូនទៅកាន់ ៥ គោលដៅ រួមមាន៖ ខេត្តបន្ទាយមានជ័យ ១២៩ នាក់ (ស្រី ៥៧ នាក់) ខេត្តព្រៃវែង ២៦ នាក់ (ស្រី ១៨ នាក់) ខេត្តកំពត ៥ នាក់ (ស្រី ២ នាក់) ខេត្តកំពង់ចាម ១ នាក់ (ប្រុស) និងរាជធានីភ្នំពេញ ១…

អានបន្ត

ផ្ទុះប្រធានបទ “កូកាកូឡា–វណ្ណដា” សម្តេចតេជោហ៊ុន សែន ស្នើប្រជាពលរដ្ឋពិចារណាប្រយ័ត្ន

ថ្ងៃទី ១៧ សីហា ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យរក្សាសភាពស្ងប់ស្ងាត់ និងពិចារណាឲ្យបានជ្រាលជ្រៅ បន្ទាប់ពីកើតមានករណីផ្តាច់កុងត្រារវាងក្រុមហ៊ុន “កូកាកូឡា” និង “វណ្ណដា”។ សម្តេចតេជោបានបញ្ជាក់ថា ទោះបីជា “កូកា” ជាផលិតផលអាមេរិកក្តី ក៏វាជាផលិតផលខ្មែរ ដោយសារផលិតនៅក្នុងប្រទេស និងបង្កើតការងារដល់កម្មករខ្មែរ ព្រមទាំងចូលរួមចំណែកបង់ពន្ធដល់សេដ្ឋកិច្ចជាតិ។ ពីនេះបើក្រុមហ៊ុនដកខ្លួនចេញ កម្ពុជានឹងជាអ្នកខាតបង់ ខណៈសត្រូវជាអ្នកទទួលផល។ សម្តេចតេជោបានរំលឹកថា ពេលមុនក៏មានការគំរាមផ្តាច់អគ្គិសនី អ៊ីនធើណេត និងប្រេង ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានដើរតួនាទីចូលមុខ ដើម្បីកុំឱ្យសត្រូវប្រើអាវុធសេដ្ឋកិច្ចវាយប្រហារបាន។ ទាក់ទងនឹងសកម្មភាពពហិការផលិតផល សម្តេចតេជោថា ប្រសិនបើផលិតនៅក្រៅប្រទេស អាចពិចារណាបោះបង់បាន ប៉ុន្តែបើផលិតនៅក្នុងស្រុក ការបដិសេធប្រើប្រាស់គឺជាការខាតបង់ដល់កិច្ចការងារ ប្រាក់ចំណូល និងពន្ធរដ្ឋ។ ក្រៅពីក្តីព្រួយបារម្ភសេដ្ឋកិច្ច សម្តេចតេជោក៏បានព្រមានថា ការបណ្តេញកូកា ក៏អាចនាំឲ្យកម្ពុជាជួបវិបត្តិការទូត និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផងដែរ។ សម្តេចតេជោបានសង្ឃឹមថា លោកវណ្ណដា នឹងស៊ូទ្រាំ និងបន្តបម្រើប្រយោជន៍ជាតិ ទោះជាក្រុមហ៊ុនបញ្ឈប់កិច្ចសហការដោយមូលហេតុណាក៏ដោយ។

អានបន្ត

ប្រជាពលរដ្ឋជនភៀសសឹក ស្នាក់នៅបណ្ដោះអាសន្នទីរួមខេត្តឧត្តរមានជ័យ រង់ចាំស្តាប់ស្ថានការណ៍បន្ត

នៅព្រឹកថ្ងៃទី ១៤ សីហា ២០២៥ ប្រជាពលរដ្ឋជាជនភៀសសឹកមួយចំនួន បានមកស្នាក់នៅជាបណ្ដោះអាសន្ន នៅទីរួមខេត្តឧត្តរមានជ័យ ដើម្បីរង់ចាំទទួលព័ត៌មានអំពីស្ថានការណ៍បន្ត។ ប្រជាពលរដ្ឋទាំងនេះមកពីឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល និងពីភូមិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អានបន្ត

អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពិបាក​រក​ប្រាក់​ចំណូល ខណៈ​បំណុល​កើនឡើង

អ្នកប្រកបរបរ និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើននៅកម្ពុជាកំពុងប្រឈមមុខនឹងប្រាក់ចំណូលថយចុះខ្លាំង ខណៈបំណុលពីធនាគារ និងមីក្រូហិរញ្ញវត្ថុ កើនឡើងជាបន្តបន្ទាប់។ មួយចំនួនក៏ត្រូវខ្ចីប្រាក់ពីឯកជន បន្ថែមលើបំណុលដើម។ វន់ ពៅ ប្រធានសមាគម IDEA បញ្ជាក់ថា ស្ទើរតែ ១០០% នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានបំណុល ហើយមួយចំនួនបានបាត់បង់ប្រភពចំណូល ដូចជា តូបនៅផ្សារដែលត្រូវរៀបចំឬរុះរើ។ លោកបានអំពាវនាវឲ្យរាជរដ្ឋាភិបាលពិចារណាផ្តល់ថវិកាជួយ និងរៀបចំកន្លែងប្រកបអាជីវកម្មសមរម្យ ព្រមទាំងជំរុញវិស័យទេសចរណ៍ឡើងវិញ។ ភាគីក្រសួងការងារ កត្តា អ៊ន លើកឡើងថា រដ្ឋមានគោលនយោបាយគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយចុះបញ្ជីអាជីវកម្មឲ្យស្របច្បាប់ ផ្តល់ប្រាក់កម្ចីការប្រាក់ទាប និងបញ្ចូលកម្មករចូលក្នុងប្រព័ន្ធសន្តិសុខសង្គម។ ក្រោយវិបត្តិកូវីដ-១៩ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែប្រឈមបញ្ហាជាច្រើន រួមទាំងបំណុលកើនឡើង ការប្រកួតប្រជែងពីជនបរទេស កង្វះអតិថិជន និងហានិភ័យចរាចរណ៍។

អានបន្ត

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងទេសចរណ៍ ប្រតិបត្តិការរួម បង្កើនការការពារវិស័យទេសចរណ៍ និងលើកទឹកចិត្តប្រើ App NoDrug

ខេត្តព្រៃវែង – នៅថ្ងៃទី ៧ ខែសីហា ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានចុះផ្សព្វផ្សាយ និងអប់រំអំពីគ្រោះថ្នាក់គ្រឿងញៀនក្នុងវិស័យទេសចរណ៍ ដល់ស្ថានទីសេវាទេសចរណ៍ចំនួន ៣១ កន្លែង ដែលមានបុគ្គលិកចូលរួមសរុប ៥០៨ នាក់។ ឯកឧត្តម ឡោ សុវិជ្ជា សមាជិក និងប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ បានឲ្យដឹងថា ការចុះផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋាននេះ មានគោលបំណងពង្រឹងសមត្ថភាពម្ចាស់ និងអ្នកគ្រប់គ្រងស្ថានទីសេវាទេសចរណ៍ ដើម្បីអាចចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រសិទ្ធភាពកាន់តែខ្ពស់។ នៅឱកាសនោះ លោក នុត សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានបញ្ជាក់ពីការងារលើកកម្ពស់ និងទាក់ទាញវិស័យទេសចរណ៍ ក៏ដូចជាការចូលរួមការពារសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានអរគុណដល់ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសម្រាប់ការសហការគាំទ្រ។ គាត់បានលើកឡើងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាកិច្ចការរួម ដែលត្រូវការកិច្ចសហការបន្ត…

អានបន្ត

ការជួសជុលខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម សម្រេចបានជាងពាក់កណ្តាលផ្នែកការងារ

អាជ្ញាធរជាតិអប្សរា រួមសហការជាមួយ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងអនុវត្តការជួសជុលខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលដំណើរការរហូតដល់ពេលនេះ សម្រេចបានប្រហែល ៤៥% នៃផ្នែកសរុប។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានឲ្យដឹងថា ការជួសជុលនេះចាប់ផ្តើមពីដើមឆ្នាំ ២០២៣ ហើយមានផែនការបញ្ចប់នៅឆ្នាំ ២០២៦។ ការងារទាំងអស់ត្រូវបានអនុវត្តតាមបច្ចេកទេស និងអនុសាសន៍របស់ក្រុមអ្នកជំនាញ ICC–អង្គរ និងសំបូរព្រៃគុក។ គាត់បានបន្ថែមថា ក្រុមការងារបានសម្រេចការជួសជុលពង្រឹងគ្រឹះ ខឿន និងជញ្ជាំង ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤។ បច្ចុប្បន្ន ការងារបានឈានដល់ដំណាក់កាលរៀបថ្មដំបូលស្លាបសងខាងទៅតាមលំនាំដើម។ ចំពោះផ្នែកដែលថ្មបាត់បង់ ឬខូចខាត មិនអាចប្រើវិញបាន ត្រូវបានជំនួសដោយថ្មថ្មី ដើម្បីពង្រឹងរចនាសម្ពន្ធឲ្យរឹងមាំ។ លោក Chitranjan Kumar ចាត់ទុកថា ផ្នែកដែលនៅសេសសល់គឺការជួសជុលកំពូលខ្លោងទ្វារដែលមានមុខព្រហ្មបួនទិស ដែលនឹងចំណាយពេលប្រហែលមួយឆ្នាំទៀត ដើម្បីបញ្ចប់ការងារទាំងមូលឱ្យបានស្របតាមផែនការនៅចុងឆ្នាំ ២០២៦។

អានបន្ត

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តូរសមាសភាពក្រុមព័ត៌មានទាន់ហេតុការណ៍ ជាមួយជនបរទេស ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពក្នុងប្រទេសកម្ពុជា

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសកែសម្រួលសមាសភាព ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) សម្រាប់ជនបរទេសទាំងអស់នៅកម្ពុជា នៅព្រឹកថ្ងៃទី ៦ ខែសីហា ២០២៥ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីតំណាងស្ថានទូត និងស្ថានកុងស៊ុលទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ ស ថេត បានពន្យល់ថា ការបង្កើតសមាសភាពថ្មីនៃក្រុម HOTLINE នេះ មានគោលបំណងសំខាន់ក្នុងការផ្តល់ភាពងាយស្រួលសម្រាប់កិច្ចសហការ និងទំនាក់ទំនងល្អជាមួយស្ថានទូត និងស្ថានកុងស៊ុល ដើម្បីផ្លាស់ប្តូរព័ត៌មានទាក់ទងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្រុមព័ត៌មានទាន់ហេតុការណ៍ ត្រូវបានបង្កើតឡើងសម្រាប់គោលដៅចម្បង៖ ផ្លាស់ប្តូរព័ត៌មានរហ័ស អំពីស្ថានភាព និងសភាពជនបរទេសនៅកម្ពុជា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់ពួកគេ ពង្រឹងកិច្ចសហការ រវាងកងកម្លាំងសន្តិសុខ និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបង្ការ និងទប់ស្កាត់បទល្មើស អំពើភេរវកម្ម និងអសន្តិសុខផ្សេងៗ លើកកម្ពស់ប្រសិទ្ធភាពការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជួយធានាសុវត្ថិភាពដល់និវេសនដ្ឋាន ស្ថានទូត ស្ថានកុងស៊ុល និងមន្រ្តីការទូតទាំងអស់ ការពារវិនិយោគិន និងភ្ញៀវទេសចរ ដើម្បីបង្កើនភាពទុកចិត្ត និងទាក់ទាញវិនិយោគ និងទេសចរណ៍អន្តរជាតិ…

អានបន្ត

CDRI ផ្តល់ថវិកា ៥លានរៀល ជួយកងទ័ពជួរមុខការពារបូរណភាពទឹកដីកម្ពុជា

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍កម្ពុជា (CDRI) បានប្រកាសផ្តល់ជាថវិកា ៥ លានរៀល ជាឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែនកម្ពុជា-ថៃ។ ការផ្តល់ថវិកានេះ គឺជាការឆ្លើយតបតាមអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលអំពាវនាវឱ្យប្រជាពលរដ្ឋ និងអង្គភាពជាផ្លូវការ ឬឯកជន ទាំងអស់ចូលរួមលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏ក្លាហាន។ តំណាង CDRI បានបញ្ជាក់ថា ការឧបត្ថម្ភនេះ ជាផ្នែកមួយនៃការចូលរួមគាំទ្រដល់កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងកិត្តិយសជាតិ។ កងទ័ពទាំងនេះគឺស្ថិតក្នុងបេសកកម្មបន្តជាប្រចាំ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស បង្ហាញភាពរួបរួមគ្នា ដោយចូលរួមឧបត្ថម្ភតាមស្ម័គ្រចិត្ត ដើម្បីលើកទឹកចិត្តដល់កងទ័ពកម្ពុជាដែលកំពុងការពារទឹកដីជាតិ។ ក្រោយពេលប្រកាសឧបត្ថម្ភ CDRI បានសូមបួងសួងដល់ទេវតារក្សាទឹកដី បុព្វបុរសខ្មែរ និងវត្ថុសក្កិសិទ្ធិទាំងឡាយ ឱ្យថែរក្សាកងទ័ពកម្ពុជាឱ្យបានសុខសាន្ត ពីសុវត្ថិភាពរហូត និងឈ្នះសត្រូវគ្រប់គ្នា៕

អានបន្ត