ចំណងជើង

ក្រុមហ៊ុនដ៏ធំនិងឈានមុខគេពីខេត្តGuilin គ្រោងបោះទុនវិនិយោគក្នុងគម្រោងអភិវឌ្ឍទេសចរណ៍ដ៏ទំនើបនិងប្រើប្រាស់បញ្ញាសប្បនិមិត្ត

ចេញផ្សាយ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក MA Tieqiao អគ្គនាយកក្រុមហ៊ុន Guilin Junda Transportation និងសហការី ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ព្រមទាំងកិច្ចសហការគាំទ្រលើគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួង។ ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរបស់ក្រុមហ៊ុនដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជាដែលជាទីផ្សារទើបនឹងរះ ព្រមទំាងការជឿជាក់ដ៏មុតមាំលើការដឹកនាំប្រកបដោយគតិបណ្ឌិត ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាពដល់អ្នកទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាជំនួបនាពេលនេះជាជំហានមួយឈានទៅដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ ព្រមទាំងជូនពរដល់លោកអគ្គនាយកក្រុមហ៊ុន និងសហការី ឱ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កាក្នុងដំណើរទស្សនកិច្ចសិក្សាសមិទ្ធិភាពនៃគម្រោងវិនិយោគនៅកម្ពុជានាពេលនេះ។ ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតផ្ដល់ឱកាសចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងផ្ដល់នូវអនុសាសន៍ណែនាំល្អៗ…

អានបន្ត

លោកដូណាល់ត្រាំគ្រោងនឹងពិភាក្សាជាមួយលោកពូទីនតាមទូរស័ព្ទនៅក្នុងសប្តាហ៍នេះឬសប្តាហ៍ក្រោយ

ចេញផ្សាយ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥ AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានរំពឹងថានឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងសប្តាហ៍នេះ ឬនៅដើមសប្តាហ៍ក្រោយ។ លោកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ដោយសំដៅទៅលើការសន្ទនាតាមទូរសព្ទដែលអាចកើតឡើងបានជាមួយមេដឹកនាំរុស្ស៊ីថា «បាទ! វានឹងកើតឡើង» ដោយលោកបាននិយាយបន្ថែមថា វាអាចនឹងកើតឡើងនៅក្នុង «សប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ»។ លោក ត្រាំ ក៏បានធានាផងដែរថា លោកប្តេជ្ញាដោះស្រាយជម្លោះនៅអ៊ុយក្រែនឱ្យបាន។ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោករំពឹងថានឹងជជែកជាមួយមេដឹកនាំរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីថ្ងៃទី០៤ ខែកញ្ញា លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា លោកគ្រោងនឹងធ្វើការសន្ទនាជាមួយលោក ពូទីន នាពេលខាងមុខឆាប់ៗនេះ។ កាលពីថ្ងៃទី១៥ ខែសីហា ប្រធានាធិបតីរុស្ស៊ី…

អានបន្ត

នេប៉ាល់ធ្លាក់ចូលទៅក្នុងភាពចលាចលខណៈដែលពលរដ្ឋកំពុងកាន់កាប់ប្រទេស

ចេញផ្សាយ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥ AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ — ក្រុមបាតុករនៅក្នុងប្រទេសនេប៉ាល់បាននិយាយថា ពួកគេបានកាន់កាប់ប្រទេសនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេហើយ ហើយកំពុងអំពាវនាវឱ្យមានការបង្កើតរដ្ឋាភិបាលថ្មី និងការរៀបចំការបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ឥណ្ឌាថ្ងៃនេះ ដែលបានដកស្រង់សេចក្តីថ្លែងការណ៍ពីក្រុមបាតុករ។ នេះជាអ្វីដែលបានចាប់ផ្តើម ខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីប៉ុន្មានថ្ងៃមុនបានក្លាយទៅជាកុប្បកម្មដ៏សាហាវនៅថ្ងៃនេះនៅក្នុងរដ្ឋធានីកាតាម៉ាន់ឌូ និងទីក្រុងផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ស្សាម៉ា អូលី (Sharma Oli) បានលាលែងពីតំណែង។ ក្រុមបាតុករបានដុតបំផ្លាញអគាររដ្ឋាភិបាលជាច្រើន រួមទាំងរដ្ឋសភា តុលាការកំពូល និងការិយាល័យរដ្ឋអាជ្ញា។ ផ្ទះរបស់អ្នកនយោបាយ និងមន្ត្រីជាច្រើនរូបក៏ទទួលរងការវាយប្រហារដែរ ដោយត្រូវបានគេរាយការណ៍ថា ហេតុការណ៍មួយក្នុងចំណោមនោះបានបណ្តាលឱ្យភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ចាឡា ណាត ខាណាល់ (Jhala Nath Khanal) បានស្លាប់៕

អានបន្ត