ចំណងជើង

គណៈប្រតិភូសភាកម្ពុជា និវត្តន៍មាតុប្រទេស ក្រោយចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៦ ប្រកបដោយជោគជ័យ

គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាននិវត្តន៍មកដល់មាតុប្រទេសក្រោយចូលរួម មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ដោយទទួលបានលទ្ធផលជោគជ័យ និងមោទនភាព ក្នុងបេសកកម្មការទូតសភា។ ក្រោមប្រធានបទ “សភានាំមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព”, មហាសន្និបាតបានប្រារព្ធពីថ្ងៃទី១៧–២០ កញ្ញា ហើយអនុម័តសេចក្តីសម្រេចចំនួន ៤២ ដែលរួមមាន ៣ សេចក្តីសម្រេចផ្តួចផ្តើមដោយសភាកម្ពុជា៖ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវកុំប្រើ “ច្បាប់ព្រៃ និងអាជ្ញាសឹក” លើប្រទេសផ្សេង ព្រោះជាការរំលោភអធិបតេយ្យ និងបូរណភាពទឹកដី។ ទន្ទឹមនោះ សម្តេចបានលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា–ថៃ ថា ទោះបីមានបទឈប់បាញ់ តាំងពី២៨ កក្កដា ២០២៥ ក៏ដោយ ក៏ភាគីថៃនៅតែមានការរំលោភជាបន្តបន្ទាប់។ កម្ពុជាបានអំពាវនាវឱ្យបង្កើត អ្នកសង្កេតការណ៍អាស៊ាន (AOT) និងអន្តរជាតិចូលរួមតាមដាន ឱ្យបទឈប់បាញ់អនុវត្តបានពេញលេញ ដើម្បីធានាសន្តិភាព និងសុវត្ថិភាពក្នុងតំបន់។ លើសពីនេះ មហាសន្និបាតបានជ្រើសតាំងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ព្រឹទ្ធសភា…

អានបន្ត

រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរកម្ពុជា-ថៃ

២៥ ខែ សីហា ឆ្នាំ ២០២៥ មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។ សម្តេចបានគូសបញ្ជាក់ថា ដោយបទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ រដ្ឋសភាកម្ពុជា ស្នើសុំ ភាគីថៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ។ ជាមួយគ្នានេះរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ ដឹងគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា តាមរយៈ ការទូត និងការគោរពច្បាប់អន្តរជាតិ។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា” សន្តិភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពស្នូលនៃ…

អានបន្ត

ឯកឧត្តមប៉ែនបូណា៖លើកឡើង៣ចំណុចដែលផ្អែកលើសច្ចៈធម៌ប្រវត្តិសាស្ត្រដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីជំហររបស់កម្ពុជាចំពោះសន្តិភាពនិងការការពារបូរណភាពទឹកដី

២៥ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ តាមឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីជំហររបស់កម្ពុជាចំពោះសន្តិភាព និងការការពារបូរណភាពទឹកដី ឯកឧត្តម បានលើកចំនុចមួយចំនួនដោយផ្អែកលើសច្ចៈធម៌ប្រវត្តិសាស្ត្រ មកបញ្ជាក់ជូនដូចខាងក្រោម៖ ទី១៖ នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំចុងក្រោយ គិតចាប់ពីក្រោយសម័យអង្គរមក កម្ពុជាក្នុងសករាជតេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍន៍លូតលាស់ខ្លាំងជាងពេលណាទាំងអស់។ កម្ពុជាស្គាល់សុខសន្តិភាពពេញលេញ និងយូរជាងពេលណាៗទាំងអស់។ កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធសង្គមល្អដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួលនិងឆាប់រហ័សជាងពេលណាៗទាំងអស់។ កម្ពុជាមានមធ្យោបាយធ្វើដំណើរសម្បូរបែបនិងទំនើបជាងពេលណាទាំងអស់។ កូនខ្មែរមានឱកាសរៀនសូត្រ មានឱកាសចេញទៅក្រៅប្រទេស និងស្គាល់ភាពសប្បាយរីករាយច្រើនជាងពេលណាទាំងអស់…ទាំងនេះគឺជាការពិតដែលអាចផ្ទៀងផ្តាត់បាន ហើយដែលគ្មាននរណាអាចបដិសេធបានឡើយ។ ទី២៖ ប្រសិនបើយើងក្រឡេកមើលការពិតទាំងនេះ យើងអាចយល់បានភ្លាមពីតម្លៃនៃសន្តិភាពនិងតម្លៃនៃការលះបង់របស់បិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្តូរផ្តាច់ការពារសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងព្រះសង្ឃព្រះពុទ្ធសាសនា និងខ្មែរដែលជាបរិស័ទនៃសាសនាផ្សេងទៀត យល់ច្បាស់ពីតម្លៃនេះ ហើយបាននិងកំពុងចេញមុខការពារសន្តិភាព…

អានបន្ត

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តប៉ៃលិន

២៥ ខែ សីហា ឆ្នាំ ២០២៥ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃនេះ។ កិច្ចប្រជុំគ្រោងនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី ៥ ខណៈគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត។ ភាគីទាំងពីរមានឋានៈជាសហប្រធាននៃកិច្ចប្រជុំនេះ។ ក្រសួងការពារជាតិសង្ឃឹមថា កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលវិជ្ជមានបន្ថែមទៀត ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកវិញនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពនៅតាមបណ្ដោយព្រំដែន។

អានបន្ត

អ្នកនាំពាក្យក្រសួងការពារជាតិ៖ក្រោយបទឈប់បាញ់ចូលជាធរមានមានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរកម្ពុជា-ថៃ

២៥ ខែ សីហា ឆ្នាំ ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកឃើញថា មានការវិវត្តន៍ជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគិនៃប្រទេសទាំងពីរដូចជា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលជាភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសក្បែរខាងទាំងពីរសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ បណ្តាយោធានៅតាមភូមិភាគ និងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងប្រឹងប្រែងនៅក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)៕ ដោយ៖ AKP ចាន់ សុភឿន

អានបន្ត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី៖កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិនិងយន្តការចរចាតាមផ្លូវការទូត

ចេញផ្សាយ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី១៩ ខែសីហានេះថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត។ថ្នាក់ដឹកនាំខាងលើ បានបន្តថា ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផ្តើមតាំងពីព្រឹត្តិការណ៍កងទ័ពថៃវាយប្រហារមកលើកម្ពុជាដែលបណ្តាលឱ្យបាត់បង់ជីវិតទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ខែឧសភា, ការបិទច្រកព្រំដែនជាឯកតោភាគី(ថ្ងៃទី៧ខែមិថុនា) និងឈានដល់ការផ្ទុះអាវុធ (នាថ្ងៃទី២៤ ខែកក្កដា) យើងទាំងអស់គ្នាពិតជាបានកត់សម្គាល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការដ្ឋានស្នូលសំខាន់ៗ ក្នុងនោះក៏មានការអនុវត្តជាយុទ្ធសាស្ត្រនូវនយោបាយការទូត ដោយប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី, ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ (ការស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ) និងយន្តការចរចាតាមផ្លូវការទូត។តាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាក់ស្តែង កិច្ចប្រជុំពិសេសរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន រួមជាមួយតំណាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាសាក្សី នាថ្ងៃទី២៨ ខែកក្កដា បានសម្រេចបានការនូវបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាននៅយប់ម៉ោង០០:០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំបានបើកច្រកបន្តដល់ការរៀបចំឱ្យមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការអនុវត្ត (ថ្ងៃទី០៧ ខែសីហា) ព្រមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)…

អានបន្ត

នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបជាមួយនឹងបេក្ខជន​ចុះឈ្មោះប្រឡងជាង១៤ម៉ឺននាក់

ចេញផ្សាយ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥ នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៥នេះក្រសួងអប់រំ យុវជននិងកីឡាបាន ក្រើនរំលឹកដល់បេក្ខជនប្រឡងថា នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបនឹងឈានមកដល់។ សម័យប្រឡងនឹងប្រពឹត្តទៅពីរថ្ងៃគឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ទន្ទឹមនេះទាក់ទងនឹងសម័យប្រឡងថ្ងៃទី២៨ សីហានេះដែរ ក្រសួងអប់រំក៏ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនៅរសៀលថ្ងៃទី២២ ខែសីហា ទីស្ដីពីការក្រសួងអប់រំ យុវជន និងកីឡា។សន្និសីទកាសែតក៏នឹងមានការផ្សាយផ្ទាល់តាមរយៈ ទំព័រ បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការក្រសួងផងដែរ។សូមជម្រាបថាថ្មីៗនេះក្រសួងអប់រំបានប្រកាសថា ដើម្បីលើកទឹកចិត្តបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុប ក្រសួងបានជូនដំណឹងឱ្យបេក្ខជន មកមើលឈ្មោះប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗដោយ ក្រសួងនឹង បិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌល ប្រឡងចំនួនពីរលើក ដើម្បីពិនិត្យមើល និងបញ្ជាក់ម្ដងទៀតអំពីមណ្ឌល ប្រឡង លេខបន្ទប់ និងលេខតុ ដោយមិនផ្សព្វផ្សាយលើគេហទំព័រផ្លូវការ របស់ក្រសួងទេ។ក្នុងនេះដូចជា៖លើកទី១៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យនិង ថ្ងៃទី២១ ខែសីហា…

អានបន្ត

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា៖នយោបាយផ្ទៃក្នុងថៃច្របូកច្របល់តែមេដឹកនាំថៃគួរមានចរិតចាស់ទុំថ្លៃថ្នូរនិងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ

ចេញផ្សាយ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា នយោបាយផ្ទៃក្នុងថៃ ច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ មានខ្លឹមសារទាំងស្រុងថា ៖ វាជារឿងហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះ នឹងនាំថៃ ដើរថយក្រោយ លក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូល ឱ្យរងភាពអាម៉ាសហើយ។ បើមេដឹកនាំបែបនេះ វាមិនស្មើនឹងយុវជន ប្រជាជនភាគច្រើន ដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋនិងរដ្ឋដែរ ជាពិសេសអ្នកនយោបាយបន្តវេនថៃបច្ចុប្បន្ន ដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន។ តែយ៉ាងណា ខ្ញុំមិនចូលជ្រៅកិច្ចការផ្ទៃក្នុងថៃទេ ទុកជូនយុវជន ប្រជាជន…

អានបន្ត

កម្ពុជាចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីនិងផ្លែឈើក្រៀមចំនួន១២តោនជាលើកដំបូងទៅកាន់ប្រទេសអូស្រ្តាលី

ចេញផ្សាយ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាដែលក្នុងនោះរួមមានគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ ត្រូវបាននាំចេញទៅកាន់ប្រទសអូស្ត្រាលីលើកដំបូងចំនួន ១២ តោន ហើយតាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀត នឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើន។ ក្នុងពិធីសម្ភោធ ការដឹកជញ្ជូនផលិតផលកសិកម្មទៅប្រទេសអូស្រ្តាលីជាលើកដំបូង របស់ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ ជាមួយឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អគ្គនាយក RTT ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម សំហេង បូរ៉ា បានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន…

អានបន្ត