ចំណងជើង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី៖កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិនិងយន្តការចរចាតាមផ្លូវការទូត

ចេញផ្សាយ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី១៩ ខែសីហានេះថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត។ថ្នាក់ដឹកនាំខាងលើ បានបន្តថា ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផ្តើមតាំងពីព្រឹត្តិការណ៍កងទ័ពថៃវាយប្រហារមកលើកម្ពុជាដែលបណ្តាលឱ្យបាត់បង់ជីវិតទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ខែឧសភា, ការបិទច្រកព្រំដែនជាឯកតោភាគី(ថ្ងៃទី៧ខែមិថុនា) និងឈានដល់ការផ្ទុះអាវុធ (នាថ្ងៃទី២៤ ខែកក្កដា) យើងទាំងអស់គ្នាពិតជាបានកត់សម្គាល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការដ្ឋានស្នូលសំខាន់ៗ ក្នុងនោះក៏មានការអនុវត្តជាយុទ្ធសាស្ត្រនូវនយោបាយការទូត ដោយប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី, ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ (ការស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ) និងយន្តការចរចាតាមផ្លូវការទូត។តាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាក់ស្តែង កិច្ចប្រជុំពិសេសរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន រួមជាមួយតំណាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាសាក្សី នាថ្ងៃទី២៨ ខែកក្កដា បានសម្រេចបានការនូវបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាននៅយប់ម៉ោង០០:០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំបានបើកច្រកបន្តដល់ការរៀបចំឱ្យមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការអនុវត្ត (ថ្ងៃទី០៧ ខែសីហា) ព្រមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)…

អានបន្ត

នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបជាមួយនឹងបេក្ខជន​ចុះឈ្មោះប្រឡងជាង១៤ម៉ឺននាក់

ចេញផ្សាយ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥ នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៥នេះក្រសួងអប់រំ យុវជននិងកីឡាបាន ក្រើនរំលឹកដល់បេក្ខជនប្រឡងថា នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបនឹងឈានមកដល់។ សម័យប្រឡងនឹងប្រពឹត្តទៅពីរថ្ងៃគឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ទន្ទឹមនេះទាក់ទងនឹងសម័យប្រឡងថ្ងៃទី២៨ សីហានេះដែរ ក្រសួងអប់រំក៏ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនៅរសៀលថ្ងៃទី២២ ខែសីហា ទីស្ដីពីការក្រសួងអប់រំ យុវជន និងកីឡា។សន្និសីទកាសែតក៏នឹងមានការផ្សាយផ្ទាល់តាមរយៈ ទំព័រ បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការក្រសួងផងដែរ។សូមជម្រាបថាថ្មីៗនេះក្រសួងអប់រំបានប្រកាសថា ដើម្បីលើកទឹកចិត្តបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុប ក្រសួងបានជូនដំណឹងឱ្យបេក្ខជន មកមើលឈ្មោះប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗដោយ ក្រសួងនឹង បិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅរាជធានី ខេត្ត និងតាមមណ្ឌល ប្រឡងចំនួនពីរលើក ដើម្បីពិនិត្យមើល និងបញ្ជាក់ម្ដងទៀតអំពីមណ្ឌល ប្រឡង លេខបន្ទប់ និងលេខតុ ដោយមិនផ្សព្វផ្សាយលើគេហទំព័រផ្លូវការ របស់ក្រសួងទេ។ក្នុងនេះដូចជា៖លើកទី១៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្រាប់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យនិង ថ្ងៃទី២១ ខែសីហា…

អានបន្ត

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា៖នយោបាយផ្ទៃក្នុងថៃច្របូកច្របល់តែមេដឹកនាំថៃគួរមានចរិតចាស់ទុំថ្លៃថ្នូរនិងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ

ចេញផ្សាយ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា នយោបាយផ្ទៃក្នុងថៃ ច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ មានខ្លឹមសារទាំងស្រុងថា ៖ វាជារឿងហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះ នឹងនាំថៃ ដើរថយក្រោយ លក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូល ឱ្យរងភាពអាម៉ាសហើយ។ បើមេដឹកនាំបែបនេះ វាមិនស្មើនឹងយុវជន ប្រជាជនភាគច្រើន ដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋនិងរដ្ឋដែរ ជាពិសេសអ្នកនយោបាយបន្តវេនថៃបច្ចុប្បន្ន ដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន។ តែយ៉ាងណា ខ្ញុំមិនចូលជ្រៅកិច្ចការផ្ទៃក្នុងថៃទេ ទុកជូនយុវជន ប្រជាជន…

អានបន្ត

រដ្ឋសភា បញ្ចប់ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអន្តរជាតិអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព

ព្រឹកថ្ងៃទី១៨ សីហា ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា រួមទាំងសមាជិកគណៈកម្មាការជំនាញនានា បានចូលរួមពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ដែលស្ថិតក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ កិច្ចពិភាក្សានេះធ្វើឡើងជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី។ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ បង្កប់ឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីការពារបរិស្ថាន និងអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ កម្ពុជាបានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣–២០២៨ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងសម្រេចគោលដៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ព្រមទាំងពង្រឹងទំនាក់ទំនងអន្តរជាតិ ស្វែងរកធនធានក្រៅប្រទេសដើម្បីគាំទ្រការអភិវឌ្ឍជាតិ។ បន្ទាប់ពីកម្ពុជាចូលជារដ្ឋភាគី កិច្ចព្រមព្រៀងនេះនឹងបណ្តាលឲ្យមានកាតព្វកិច្ចចម្បងៗ រួមទាំងការបង់វិភាគទានជារដ្ឋភាគី (តិចជាងប្រទេសអភិវឌ្ឍន៍) និងការចូលរួមសកម្មក្នុងសកម្មភាពអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រក្រៅដែនយុត្តាធិការជាតិ។ ការចូលរួមនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ តំបន់ និងវិស័យពាក់ព័ន្ធ។ សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍លើកកម្ពស់កិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ដោយជួយពង្រឹងកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការគ្រប់គ្រងធនធានសមុទ្រ ការចែករំលែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រ និងទិន្នន័យឌីជីថលសម្រាប់ស្រាវជ្រាវ…

អានបន្ត

កងកម្លាំងនគរបាលបន្ទាយមានជ័យ ជួយដឹកជញ្ជូនពលករខ្មែរ ១៦១ នាក់ ត្រឡប់ពីថៃ ដល់ស្រុកកំណើតប្រកបដោយសុវត្ថិភាព

ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផែនការងារកិច្ចការប៉ុស្តិ៍ កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ១៥ នាក់ បានប្រើប្រាស់រថយន្ត ១២ គ្រឿង ដើម្បីជួយដឹកជញ្ជូនពលករខ្មែរចំនួន ១៦១ នាក់ (ស្រី ៧៨ នាក់) ដែលត្រឡប់ពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ទៅកាន់ខេត្តនានា។ ប្រតិបត្តិការនេះបានចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច ហើយពលករត្រូវបានដឹកជញ្ជូនទៅកាន់ ៥ គោលដៅ រួមមាន៖ ខេត្តបន្ទាយមានជ័យ ១២៩ នាក់ (ស្រី ៥៧ នាក់) ខេត្តព្រៃវែង ២៦ នាក់ (ស្រី ១៨ នាក់) ខេត្តកំពត ៥ នាក់ (ស្រី ២ នាក់) ខេត្តកំពង់ចាម ១ នាក់ (ប្រុស) និងរាជធានីភ្នំពេញ ១…

អានបន្ត

ផ្ទុះប្រធានបទ “កូកាកូឡា–វណ្ណដា” សម្តេចតេជោហ៊ុន សែន ស្នើប្រជាពលរដ្ឋពិចារណាប្រយ័ត្ន

ថ្ងៃទី ១៧ សីហា ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យរក្សាសភាពស្ងប់ស្ងាត់ និងពិចារណាឲ្យបានជ្រាលជ្រៅ បន្ទាប់ពីកើតមានករណីផ្តាច់កុងត្រារវាងក្រុមហ៊ុន “កូកាកូឡា” និង “វណ្ណដា”។ សម្តេចតេជោបានបញ្ជាក់ថា ទោះបីជា “កូកា” ជាផលិតផលអាមេរិកក្តី ក៏វាជាផលិតផលខ្មែរ ដោយសារផលិតនៅក្នុងប្រទេស និងបង្កើតការងារដល់កម្មករខ្មែរ ព្រមទាំងចូលរួមចំណែកបង់ពន្ធដល់សេដ្ឋកិច្ចជាតិ។ ពីនេះបើក្រុមហ៊ុនដកខ្លួនចេញ កម្ពុជានឹងជាអ្នកខាតបង់ ខណៈសត្រូវជាអ្នកទទួលផល។ សម្តេចតេជោបានរំលឹកថា ពេលមុនក៏មានការគំរាមផ្តាច់អគ្គិសនី អ៊ីនធើណេត និងប្រេង ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានដើរតួនាទីចូលមុខ ដើម្បីកុំឱ្យសត្រូវប្រើអាវុធសេដ្ឋកិច្ចវាយប្រហារបាន។ ទាក់ទងនឹងសកម្មភាពពហិការផលិតផល សម្តេចតេជោថា ប្រសិនបើផលិតនៅក្រៅប្រទេស អាចពិចារណាបោះបង់បាន ប៉ុន្តែបើផលិតនៅក្នុងស្រុក ការបដិសេធប្រើប្រាស់គឺជាការខាតបង់ដល់កិច្ចការងារ ប្រាក់ចំណូល និងពន្ធរដ្ឋ។ ក្រៅពីក្តីព្រួយបារម្ភសេដ្ឋកិច្ច សម្តេចតេជោក៏បានព្រមានថា ការបណ្តេញកូកា ក៏អាចនាំឲ្យកម្ពុជាជួបវិបត្តិការទូត និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផងដែរ។ សម្តេចតេជោបានសង្ឃឹមថា លោកវណ្ណដា នឹងស៊ូទ្រាំ និងបន្តបម្រើប្រយោជន៍ជាតិ ទោះជាក្រុមហ៊ុនបញ្ឈប់កិច្ចសហការដោយមូលហេតុណាក៏ដោយ។

អានបន្ត

កម្ពុជាចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីនិងផ្លែឈើក្រៀមចំនួន១២តោនជាលើកដំបូងទៅកាន់ប្រទេសអូស្រ្តាលី

ចេញផ្សាយ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាដែលក្នុងនោះរួមមានគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ ត្រូវបាននាំចេញទៅកាន់ប្រទសអូស្ត្រាលីលើកដំបូងចំនួន ១២ តោន ហើយតាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀត នឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើន។ ក្នុងពិធីសម្ភោធ ការដឹកជញ្ជូនផលិតផលកសិកម្មទៅប្រទេសអូស្រ្តាលីជាលើកដំបូង របស់ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ ជាមួយឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អគ្គនាយក RTT ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម សំហេង បូរ៉ា បានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន…

អានបន្ត

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអញ្ជើញចូលរួមកិច្ចប្រជុំអន្តររដ្ឋមន្រ្តីស្តីពីយន្តការហិរញ្ញវត្ថុសម្រាប់បណ្តាញថាមពលអាស៊ានតាមប្រព័ន្ធវីដេអូ

ចេញផ្សាយ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តររដ្ឋមន្រ្តីស្តីពី យន្តការហិរញ្ញវត្ថុសម្រាប់បណ្តាញថាមពលអាស៊ាន តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) រដ្ឋមន្ត្រីថាមពលអាស៊ាន (AMEM) ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM)។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងការសម្របសម្រួលឆ្លងវិស័យ ដែលគាំទ្រដល់គម្រោងផ្តល់ហិរញ្ញប្បទានបណ្តាញថាមពលអាស៊ាន ព្រមទាំងជួយសម្រួលដល់ការសន្ទនាជាយុទ្ធសាស្រ្តក្នុងចំណោមថ្នាក់រដ្ឋមន្រ្តីតាមវិស័យរបស់អាស៊ានលើការជំរុញការតភ្ជាប់ថាមពលក្នុងតំបន់។

អានបន្ត

ជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់១,៨លានដុល្លារដល់តំបន់ព្រំដែនកម្ពុជា-ថៃ

ចេញផ្សាយ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ ថ្ងៃទី ១៥ សីហា ២០២៥ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ ចំនួនប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ជំនួយនេះ នឹងអនុវត្តតាមរយៈ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និង មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ដោយផ្តោតលើការចែកចាយសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋរងគ្រោះ។ រដ្ឋាភិបាលជប៉ុន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះ កិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌ រវាងកម្ពុជា និងថៃ និងសង្ឃឹមថានឹងមានសន្តិភាពឡើងវិញឆាប់ៗ ខណៈដែលនឹងបន្តខិតខំដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី និងអនុព័ន្ធយោធា វរសេនីយឯក ហារ៉ា តាកាស៊ី បានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែន និងមានការគ្រាំគ្រាចិត្តយ៉ាងខ្លាំងចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនក៏នឹងបន្តចូលរួមជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕ ដោយ៖ កន ចំណាន

អានបន្ត

គណៈប្រតិភូវិនិយោគិនចិន ពិនិត្យឱកាសវិនិយោគឧស្សាហកម្មឈើដាំ និងវាយនភណ្ឌនៅកម្ពុជា

ថ្ងៃទី ១៣ សីហា ២០២៥ – គណៈប្រតិភូវិនិយោគិនចិន ពីទីក្រុងប៉េកាំង និងខេត្តអានហួយ បានមកទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា (CDC) ដើម្បីស្វែងយល់អំពីបរិយាកាសវិនិយោគ និងឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងកម្មន្តសាលវាយនភណ្ឌពីដើមដល់ចុង។ ឯកឧត្តមលឹម វិសាល បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធកម្ពុជា–ចិន ការសហប្រតិបត្តិការអភិវឌ្ឍន៍ និងការគាំទ្រពីរដ្ឋាភិបាលចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ក៏បានពន្យល់អំពីស្ថានភាពវិនិយោគ ក្របខ័ណ្ឌច្បាប់ និងរបបលើកទឹកចិត្តវិនិយោគ ដូចជាយន្តការកិច្ចសន្ទនារដ្ឋ–ឯកជនសម្រាប់ការថែទាំ និងទាក់ទាញវិនិយោគ។ តំណាងវិនិយោគិនបានបញ្ជាក់ថា គោលបំណងនៃការទស្សនកិច្ចគឺដើម្បីស្វែងយល់ជ្រាលជ្រៅពីឱកាសវិនិយោគ ជាពិសេសវិស័យឧស្សាហកម្មឈើដាំ និងកម្មន្តសាលវាយនភណ្ឌ។ អគ្គលេខាធិការរងបានស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគទាំងនេះ ដោយសង្កត់ថា វាជាគម្រោងទទួលបានការលើកទឹកចិត្តតាមច្បាប់ជាធរមាន។ ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌពេញវដ្ត (ពីផលិតក្រណាត់ និងឡេវ ដល់ការផលិតសម្លៀកបំពាក់) ស្របតាមគោលនយោបាយរដ្ឋាភិបាលក្នុងការផលិតវត្ថុធាតុដើមក្នុងស្រុក បង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ជាពិសេសក្នុងបរិបទកម្ពុជាចាកចេញពីជាប់បញ្ជីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ ២០២៩ ដែលវិធានប្រភពដើមទំនិញសម្រាប់ទីផ្សារអឺរ៉ុបនឹងទាមទារការបម្លែងពីរដំណាក់កាល។

អានបន្ត