
សហគ្រិនខ្មែរ ផ្តោតលើការជំរុញផលិតកម្ម និងបង្កើនសមត្ថភាពសហគ្រិន ដើម្បីបង្កើតឱកាសការងារក្នុងស្រុក
ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី ១៨ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានត្រឹមឆមាសទី១ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏បានសម្រេចលើការកំណត់យុទ្ធសាស្រ្តជាបន្តដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងចក្ខុវិស័យនាពេលអនាគតក្នុងការ លើកស្ទួយ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ចំណុចសំខាន់នៅក្នុងកិច្ចប្រជុំ គឺការស្នើអនុម័តគម្រោងជាច្រើនរបស់សហគ្រិនខ្មែរ ដើម្បីឆ្លើយតបឲ្យទាន់នឹងសភាពការណ៍ សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងនោះរួមមាន៖កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ លើកទី១៣ បន្តបើកពាក្យ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់សហគ្រិនក្នុងស្រុកទូទាំង ប្រទេសសំដៅ លើការអភិវឌ្ឍផលិតផល និងពង្រីកទីផ្សារ។កម្មវិធីសហគ្រិនវិទ្យាល័យ និង កម្មវិធីសហគ្រិនមហាវិទ្យាល័យ ក៏បានពង្រីកវិសាលភាព និងជំរុញភាពប្រកួតប្រជែង កាន់តែស្វិតស្វាញនៅទូទាំងប្រទេស។ កម្មវិធីទាំងពីរនេះបានសាបព្រោះវប្បធម៌សហគ្រិនភាពដោយផ្ទាល់ទៅកាន់ សិស្សានុសិស្សនិងនិស្សិតសរុបជាង ៨.៣០០ នាក់ដែលបានដាក់ពាក្យចូលរួមបង្ហាញគំនិតអាជីវកម្មរបស់ពួកគេនៅ ក្នុងឆ្នាំនេះ។ យុទ្ធនាការដែលសហគ្រិនខ្មែរគ្រោងនឹងធ្វើឡើងបណ្តាក់គ្នាក្នុងអំឡុងពេលខាងមុខនេះក៏ជាយន្តការជំរុញ និងលើកទឹកចិត្តសហគ្រិនយ៉ាងផុសផុលដូចជា៖១) ការប្រគល់ពានរង្វាន់សហគ្រិនឆ្នើមជាច្រើនផ្នែក រាប់ចាប់ពីវិទ្យាល័យរហូតដល់កម្រិតសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ២) ការជួបជុំសហគ្រិនក្នុងស្រុកដើម្បីចែករំលែកបទពិសោធន៍ក្នុងការជំរុញលទ្ធភាពទទួលបានការ វិនិយោគពីវិនិយោគិនក្នុងនិងក្រៅប្រទេស។ ៣) ការកសាងទំនាក់ទំនងជាមួយស្ថាប័នកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពមកពីតំបន់អាស៊ី។ ៤)…